ផ្លូវលំ៤ខ្សែប្រវែង១,៨៣០ម៉ែត្រដែលរងការខូចខាតត្រូវបានជួសជុលកសាងដោយថវិកាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន
| ព័ត៌មានជាតិ
SHARE

(បន្ទាយមានជ័យ)៖ ផ្លូវលំ៤ខ្សែប្រវែង១,៨៣០ម៉ែត្រដែលរងការខូចខាតត្រូវបានជួសជុលកសាងដោយថវិកាឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យដែលត្រូវបានធ្វើការជួសជុលកសាងនៅក្មុងស្រុកភ្នំស្រុក។

លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានប្រាប់ថាផ្លូវលំ៤ខ្សែរប្រវែង១,៨៣០ម៉ែត្រនេះគឺជួបការលំបាកដល់ប្រជាពលរដ្ឋចេញចូលភក់ជ្រាំនៅរដូវវស្សាជាច្រើនឆ្នាំមកហើយ ដោយបានការយកចិត្តទុកដាក់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ សហការជាមួយអាជ្ញាធរស្រុករួមមន្ត្រីដឹកនាំគ្រឿងចក្រធ្វើការជួសជុលកសាងផ្លូវឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋទៅមកបានស្រួល។

លោកបានបន្តបញ្ជាក់ថាក្នុងស្រុកភ្នំស្រុកទូទាំងខេត្តបន្ទាយមានជ័យនេះដោយទទួលបានការយកចិត្តទុកដាក់ពីណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ មានអគារសាលារៀន និងផ្លូវថ្នល់និងសមិទ្ធផលជាច្រើនទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាដែលកំពុងមានការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វស័យនិងដើម្បីកាត់បន្ថោយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ក្នុងនោះផងដែរ លោក យឹម សំណាង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្រោយពេលទទួលបានសមិទ្ធផលផ្លូវហើយត្រូវចូលរួមថែរក្សាឲ្យបានគង់វង្ស និងសូមចូលរួមការពារបរិស្ថានមិនត្រូវចោលសំរាមចូលប្រឡាយវាអាចបង្កបណ្តាលឲ្យស្ទះត្រូវចូលរួមថែរក្សាទាំងអស់គ្នា៕ (អត្ថបទ៖ ប៊ុន ចាន់ថន)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation