អភិបាលខេត្តរតនគិរី ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការប្រែប្រួសអាកាសធាតុ
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖  ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅក្នុងឱកាសចុះទៅពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត ស្ថិតនៅស្រុកវើនសៃ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការប្រែប្រួលអាកាសធាតុ និងកម្រិតកម្ពស់ទឹកទន្លេ ដើម្បីឲ្យប្រជាព

លរដ្ឋបានដឹង និងត្រៀមវិធានការការពារ ។


ក្នុងរយៈពេលកន្លងមកនេះ បានកត់សម្គាល់ឃើញថា មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បានធ្វើឲ្យកម្ពស់ទឹកហក់ឡើងគួរឲ្យព្រួយបារម្ភរហូតដល់កម្ពស់ ជាង៦ម៉ែត្រខណៈកម្រិតប្រកាសអាសន្នគឺ ៨ម៉ែត្រ ។


ក្នុងស្ថានភាពនេះត្រូវត្រៀមវិធានការសរុប និងមធ្យោបាយសរុប ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីកើតមាននូវគ្រោះអាសន្នណាមួយឲ្យបានទាន់វេលា ។

ទន្ទឹមគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋដែល

ស្ថិតនៅតាមដងទន្លេសេសាន្ត មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តឲ្យបាននូវអនាម័យក្នុងការរស់នៅចៀសវាងបង្កជំងឺរាតត្បាតផ្សេងៗកើតឡើង ៕ (អត្ថបទ៖ ប៉េស សារី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation