ក្រសួងសាធារណការសន្យាជួសជុលផ្លូវដែល​ខូច​ខាត​​ដោយ​ទឹក​ជំនន់​ឱ្យ​បាន​លឿន​បំផុតបន្ទាប់ពីទឹកស្រក
| ព័ត៌មានជាតិ
SHARE

 (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ឱ្យដឹងថា ផ្លូវ​ជាតិ​សំខាន់ៗ​ជា​ច្រើន​ រួមទាំងស្ពាន និងហេដ្ឋារចនាសម្ពន្ធ័មួយចំនួន ត្រូវ​ខូចខាត​ដោយសារ​ទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើចរាចរ​ណ៍។


ប៉ុន្តែក្នុង ពេល​នេះ ដែល​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កំពុងមមាញឹកក្នុងការ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​នៅ​តំបន់​ដែល​កំពុង​មាន​បញ្ហា​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ និង​សម្រួល​ចរាចរណ៍​ទៅ​មក​របស់​បងប្អូននោះ ក្រសួងអះអាងថា នឹងចាប់ផ្តើជួសជុលនិងស្តារការខូចខាតហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ស្ពានឡើងវិញ បន្ទាប់ពីទឹកជំនន់ស្រក ដើម្បីធានាឱ្យមាននិរន្តភាពចរាចរណ៍ជាប្រក្រតី។


ការបញ្ជាក់បែបនេះរបស់ក្រសួងសាធារណការ និងដឹក​ជញ្ជូន ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងពីករណីជំនន់ទឹកភ្លៀង បង្កការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង​វិធាន​ការ​ដោះស្រាយ ដែលចេញផ្សាយនៅថ្ងៃទី ២០ កក្កដានេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation