សេវាកម្មប្រមូលសំរាមក្នុងក្រុងភ្នំពេញនឹងផ្អាករយៈពេល៣ថ្ងៃ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានជូនដំណឹង ស្ដីពីការទុកដាក់សំរាមនៅក្នុងឱកាសថ្ងៃឈប់សម្រាកបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា ថ្ងៃបោះឆ្នោតកម្មករ-កម្មារិនីរបស់ក្រុមហ៊ុនស៊ិនទ្រីនឹងឈប់សម្រាក ពីការងារចំនួន៣ថ្ងៃដើម្បីទៅបោះឆ្នោត ដូចនេះកំលុងពេលនៃការបោះឆ្នោតនេះ សេវាកម្មសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមក្នុងរាជ ធានីភ្នំពេញនឹងមិនបានពេញលេញឡើយក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែកក្កដា។

ជាមួយនឹងការជូនដំណឹងបែបនេះ រដ្ឋបាលសាលារាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ក្នុងរាជធានីភ្នំពេញ ទាំងអស់សូមយោគយល់ អធ្យាស្រ័យ និងកុំបញ្ចេញសំរាមមកដាក់លើដងផ្លូវសាធារណៈក្នុងកំលុងពេលនេះ ដោយរក្សាទុកដាក់កាក សំណល់សំរាមទាំងនោះឱ្យបានត្រឹមត្រូវក្នុងទីតាំងរបស់ខ្លួនជាបណ្តោះអាសន្នសិន ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថានក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation