ប្រទេសហ្វាំងឡង់គឺជាប្រទេសដែលមានសុភមង្គលជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ
| ព័ត៌មានអន្តរជាតិ
SHARE



ប្រទេសហ្វាំងឡង់គឺជាប្រទេសដែលមានសុភមង្គលជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០១៨! នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសហ្វាំងឡង់បានលោតពីចំណាត់ថ្នាក់ទី៥កាលពីឆ្នាំទៅមកកាន់ចំណាត់ថ្នាក់ទី១ ហើយបានទម្លាក់ប្រទេសន័រវែសទៅកាន់ចំណាត់ថ្នាក់ទី២វិញ។


យោងតាមរបាយការណ៍នោះ ប្រទេសទាំង១០នៅលើពិភពលោកដែលមានសុភមង្គលជាងគេរួមមានប្រទេសហ្វាំងឡង់, ន័រវេស, ដាណឺម៉ាក, អ៊ីសឡង់, ស្វីស, ហូឡង់, កាណាដា, នូវែលសេឡង់, ស៊ុយអែត និងអូស្ត្រាលី។
ចំណែកសហរដ្ឋអាមេរិកដែលជាមហាអំណាចពិភពលោកនោះបានស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៨ឯណោះ។


របាយការណ៍ប្រចាំឆ្នាំនោះរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រទេសប៊ូរុនឌីគឺជាប្រទេសដែលមានសេចក្ដីសុខតិចជាងគេបំផុតនៅក្នុងចំណោមប្រទេសទាំង១៥៦ដែលត្រូវបានធ្វើអង្កេត។ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិបន្ទាប់ពីប្រធានាធិបតីនៃប្រទេសនេះទាមទារអោយមានការបោះឆ្នោតឡើងវិញដើម្បីបានកាន់តំណែងសម្រាប់អាណត្តិលើកទី៣ក្នុងឆ្នាំ២០១៥។


សូមបញ្ជាក់ថារបាយការណ៍នេះចាត់ចំណាត់ថ្នាក់ប្រទេសទាំងនោះតាមពិន្ទុដែលអោយទៅលើផលិតផលជាតិសរុប, ការគាំទ្រផ្នែកសង្គម, អាយុរំពឹងរស់របស់ពលរដ្ឋ, សេរីភាពក្នុងសង្គម, ភាពសប្បុរស, និងសង្គមដែលគ្មានអំពើពុករលួយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation