ស្នងការនគរបាលខេត្តស្ទឹងត្រែងចែកម៉ូតូ របស់សម្តេចក្រឡាហោម ដល់នគរប៉ុស្តិ៍ ដើម្បីបំរើងារការជូន ប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

(ស្ទឹងត្រែង) ៖នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានរៀបចំចែកម៉ូតូ ដល់គនរបាលរដ្ឋបាលចំនួន៣៤ប៉ុស្តិ៍ ដើម្បីបំរើការងារតាមគោលដៅនីមួយៗ ឱ្យបានទាន់ពេលវេលា ។
តាមរបាយការណ៍បាយឱ្យដឹងថា ម៉ូតូទាំងអស់មានចំនួន៣៤គ្រឿង ម៉ាកស្មាស់ ផលិតឆ្នាំ២០១៨ ដែលជាអំណោយ របស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយចែកជូនដល់នគរបាលប៉ុស្តិ៍ រដ្ឋបាលទាំង៣៤ប៉ុស្តិ៍ក្នុងខេត្តស្ទឹងត្រែង ដើម្បីបំពេញការងារជួនប្រជាប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានអោយដឹងពីមូលហេតុថា ការចែកម៉ូតូដល់នគរបាល ប៉ុស្តិ៍ នៅពេលនេះ គឺ

ទី១-ដើម្បីបំពេញក្នុងការងារបោះឆ្នោតនៅពេលខាងមុខ
ទី១-ដើម្បីបំពេញសេវាសាធារណ:ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន
ទី៣-ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋប្រជាពលរដ្ឋអោយទាន់ពេលវេលា ដែលកើតឡើងជាយថាហេតុពីគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម និងគ្រោះថ្នាក់ផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍។

លោកបន្តថា ការចែកម៉ូតូនៅពេលនេះ គឺជាលើកទីបួនហើយ ដូច្នេះក្នុងប៉ុស្តិ៍នីមួយៗមានម៉តូចំនួន៤គ្រឿងហើយ ដែលជាអំណោយរបស់សម្តេចក្រឡាហោយ។

នាឨកាសនោះឯកឧត្តមម៉ុម សារឿន អភិបាលខេត្ត បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋាលទាំងអស់ ត្រូវបំពេញតួនាទី ថែរក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណ: បំពេញសេវាសាធារណ:ជូនប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសក្នុងពេលបោះឆ្នោត ខាងមុខអោយបានត្រឹមត្រូវ ដោយរលូន និងមិនមានហឹង្សានា ពេលឃោសនាបោះឆ្នោត។និងជួយពន្យល់ប្រជាពលរដ្ឋបន្ថែមអោយទៅចូលរួមបោះឆ្នោតទាំងអស់គ្នាកុំបីខាន។

អត្ថបទ ៖ ម៉ាក មេត្តា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation