ឯកឧត្តម ហ៊ុន ម៉ានី ៖ កិច្ចការចំពោះមុខគឺត្រូវធានាថា មិនមានពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតក្នុងគ្រោះទឹកជំនន់ឡើយ
| ព័ត៌មានជាតិ
SHARE


(កំពង់ស្ពឺ)៖ នាព្រឹកមិញនេះ ឯកឧត្តម ហ៊ុន មានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និង ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះទៅពិនិត្យស្ថានភាពទូទៅនិងសួរ សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ 


អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យខូវផ្លូវ និងស្ពានច្រើន ដោយឡែក ដំណាំកសិកម្មរបស់ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ តែទោះជាយ៉ាងណាជំនន់ទឹកភ្លៀងនេះ មិនបានបណ្តាល ឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ ពោលអាជ្ញាធរបានចេញប្រតិបត្តិការ ជួយជម្លៀសប្រជាពលរដ្ឋរកទីទួល សុវត្ថិភាពបានទាន់ពេលវេលា។ 


ឯកឧត្តម វី សំណាង បានអះអាងថា ភាពទំនើបផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏ជាចំណែកមួយជួយឲ្យការដោះស្រាយ បញ្ហាទឹកជំនន់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយសារភាពទំនើបផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ បានធ្វើឲ្យការ ផ្សព្វផ្សាយពីបញ្ហាគ្រោះទឹកជំនន់ទៅកាន់ប្រជាពលរដ្ឋបានលឿន ហើយវិធានការនានា ក្នុងការជម្លៀស និងរំដោះទឹក ក៏បានទាន់ពេលវេលា។


នាឱកាសនោះ ឯ.ឧ ហ៊ុន ម៉ានី បានលើកឡើងថា ដោយសារតែខេត្តកំពង់ស្ពឺ ឧស្សាហ៍ជួបគ្រោះទឹកជំនន់ ដូច្នេះវិធានការ ក្នុងការជម្លៀស និងសង្គ្រោះប្រជាពលរដ្ឋ ធ្វើឡើងបានទាន់ពេលវេលា។ តែបើទោះបីជាយ៉ាងណា ឯកឧត្តម អះអាងថា ការយកចិត្តទុកដាក់ក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋនៅតែបន្តយកចិត្តទុកដាក់ ដើម្បីធានាថា មិនមានប្រជាពលរដ្ឋ ណាម្នាក់រងគ្រោះដល់អាយុជីវិតក្នុងគ្រោះទឹកជំនន់នេះ។


សូមជំរាបថា គិតត្រឹមថ្ងៃទី ១៩ កក្កដា ខេត្តកំពង់ស្ពឺ បានប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀង នៅក្នុង ស្រុកបរសេដ្ឋ ស្រុក ភ្នំស្រួច ,សុ្រកសំរោងទងនិង ក្រុងច្បារមន។ ហើយស្រុកភ្នំស្រួច រងផលប៉ះពាល់ខ្លាំងជាងគេ នៅឃុំចំនួន ៨ រួមមាន៖ប្រជាពលរដ្ឋរងគ្រោះ ២៣០គ្រួសារ ,ប៉ះពាល់ដំណាំស្រូវ ១១៥៧ហិកតា, ប៉ះពាល់ចំការស្វាយ២៣២ហិកតា៕


អត្ថបទ៖ វង្ស សុភក័

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation