ប៉ូលិសព័រទុយហ្គាល់និងអេស្ប៉ាញរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីនជាង២តោន និងចាប់ខ្លួនមនុស្ស១០នាក់
| ព័ត៌មានអន្តរជាតិ
SHARE



ប៉ូលិសព័រទុយហ្គាល់និងអេស្ប៉ាញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីនជាង២តោននៅក្នុងប្រតិបត្តិការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២។
ប៉ូលិសព័រទុយហ្គាល់បាននិយាយថា ប្រតិបត្តិការនោះបានឈានដល់ការចាប់ខ្លួនបុរស៩នាក់ និងស្ត្រីម្នាក់ ដែលមកពីប្រទេសអេស្ប៉ាញ និងកូឡុំប៊ី។


ប្រតិបត្តិការបានចាប់ផ្តើមធ្វើឡើងនៅពេលដែលប៉ូលិសព្រំដែនរបស់ប្រទេសអេស្ប៉ាញបានរកឃើញកញ្ចប់ថ្នាំញៀនកូកាអ៊ីននៅក្នុងគូទរថយន្ត៤គ្រឿងដែលបើកឆ្លងចូលមកក្នុងប្រទេសអេស្ប៉ាញ។
ក្រុមមន្ត្រីបាននិយាយថា ជនសង្ស័យបានស្តុកថ្នាំញៀនកូកាអ៊ីននៅឃ្លាំងទំនិញមួយកន្លែងនៅក្នុងតំបន់ទីក្រុងLisbon ប្រទេសព័រទុយហ្គាល់ ហើយបានបញ្ជូនបន្តទៅកាន់ប្រទេសអេស្ប៉ាញ និងផ្នែកមួយចំនួននៅក្នុងតំបន់អឺរ៉ុប។


ក្រុមអាជ្ញាធរបាននិយាយថា ជនសង្ស័យទាំងនោះត្រូវបានគេជឿថាជាសមាជិកអង្គការឧក្រិដ្ឋជនដ៏ធំមួយដែលរត់ពន្ធថ្នាំញៀនកូកាអ៊ីនក្នុងបរិមាណយ៉ាងច្រើនចន្លោះពីតំបន់អឺរ៉ុបដល់អាមេរិកឡាទីន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation