អ្នកស្វែងរកការងារជាង ៣០០០នាក់ ទទួលបានការងារតាមរយៈយន្តការវេទិកាការងារក្នុង រយៈពេល ៦ខែឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

ក្នុងរយៈពេល ៦ខែ ពោលគឺចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ មានយុវជន និងអ្នកស្វែងរកការងារ ចំនួន ៣២៥១នាក់ ទទួលបានការងារតាមរយៈយន្តការវេទិកាការងាររបស់រដ្ឋាភិបាល ដែលរៀបចំដោយក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ដោយសហការជាមួយបណ្តាក្រុមជាតិ និងអន្តរជាតិនានានៅទូទាំងប្រទេសកម្ពុជា។

វេទិកាការងារនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាសការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយ តាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានាដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។

ចំពោះយុវជន និងអ្នកស្វែងរកការងារ ជាច្រើន ដែលចូលរួមក្នុងវេទិកាការងារនេះ បានបង្ហាញពីការគាំទ្រចំពោះការរៀបចំវេទិកានេះឡើង ដោយផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការស្វែងរកការងារ និងមានឳកាសជួបជាមួយក្រុមហ៊ុនធំៗជាច្រើនក្នុងពេលតែមួយ ព្រមទាំង ទទួលបានបទពិសោធន៍ថ្មីៗបន្ថែមសម្រាប់អភិវឌ្ឍន៍ចំណេះដឹង និងជំនាញក្នុងវិស័យការងារ


លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈបានឲ្យដឹងថា ការរៀបចំវេទិការនេះឡើង គឺក្នុងគោលបំណង ផ្តល់ឳកាសដល់និយោជក និងអ្នកស្វែងរកការងារធ្វើ មានភាពងាយស្រួលក្នុងការជួបគ្នា។

ទោះជាយ៉ាងណាលោកក៏បានអំពាវនាវឲ្យសិស្សនិស្សិត និងអ្នកស្វែងរកការងារ គួរតែរៀបចំ ខ្លួនឲ្យបានសមរម្យ រៀបចំ CV ឲ្យបានត្រឹមត្រូវ និងសិក្សាស្វែងយល់ពីក្រុមហ៊ុនដែលខ្លួនមានបំណងចង់ដាក់ពាក្យធ្វើការងារឲ្យបានច្បាស់លាស់ជាមុនសិន នោះពួកគេអាចនឹងមានឳកា សជាប់ច្រើន ក្នុងពេលធ្វើបទសម្ភាសជាមួយក្រុមហ៊ុន។

តាមការរំពឹងទុក ការផ្តល់ឳកាសការងារជូនដល់អ្នករកការងារធ្វើ និងនិស្សិត តាមរយៈយន្តការវេទិការ ការងារ សម្រាប់ឆ្នាំ ២០១៨នេះ អាចនឹងបានយ៉ាងហោចណាស់ ៤០០០នាក់។

សូមបញ្ជាក់ថា សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារអ្វីដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)៕



អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation