ព័ត៌មានជាតិ

រថយន្តធុនធំបើករេចង្កូត ទៅបុកផ្ទប់របងរោងចក្រ គាបជាប់អ្នកបើកបរនៅក្នុងកាប៊ីនឡាន

image

ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង បើករេចង្កូតជ្រុលទៅបុកផ្ទប់នឹងរបងរោងចក្រ បណ្តាលឱ្យរួញកាប៊ីនឡានមកក្រោយ គាបជាប់អ្នកបើកបរនៅក្នុងកាប៊ីន។ 

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី08 ខែវិច្ឆិកា នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ1 ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះ ម៉ៅ សោភា អាយុ២១ឆ្នាំ ដែលគាបជាប់ក្នុងកាប៊ីនឡាន ត្រូវបានកងប្រតិបត្តិការរុករក និងសង្គ្រោះរបស់កងពលតូចលេខ70 ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ក្នុងសកម្មភាព បច្ចេកទេស ជំនាញវះកាត់ ហែករថយន្ត ដើម្បីយកជនរងគ្រោះចេញពីក្នុងកាប៊ីនបានដោយសុវត្ថិភាព រួចដឹកបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកុសុម: ៕