សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើពលរដ្ឋរុស្ស៊ីចំនួន១៩នាក់ពាក់ព័ន្ធនឹងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ និងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ
| ព័ត៌មានអន្តរជាតិ
SHARE



សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើពលរដ្ឋរុស្ស៊ីចំនួន១៩នាក់ ដោយចោទប្រកាន់ពួកគេពីការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ និងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ។
ពលរដ្ឋរុស្ស៊ីទាំង១៩នាក់នោះរួមបញ្ចូលទាំងបុគ្គល១៣រូបដែលត្រូវបានស្មាក្តីពិសេសរបស់ក្រសួងយុត្តិធម៌លោក Robert Mueller ចោទប្រកាន់កាលពីខែមុន។


រីឯរដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក Steven Mnuchin បានចោទប្រកាន់ ពលរដ្ឋរុស្ស៊ីទាំងនោះចំពោះការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ និងជ្រៀតចូលទៅក្នុងអគាររដ្ឋាភិបាលសំខាន់ៗ។
លោក Steven Mnuchin បាននិយាយថា ការដាក់ទណ្ឌកម្មនេះនឹងដាក់គោលដៅទៅលើការវាយប្រហារដ៏អាក្រក់ផ្សេងៗទៀតដែលប្រទេសរុស្ស៊ីកំពុងបន្តធ្វើ។


ចំណាត់ការនេះកំពុងត្រូវបានគេចាត់ទុកថាជាសកម្មភាពដ៏ខ្លាំងក្លាបំផុតដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានអនុវត្តប្រឆាំងនឹងប្រទេសរុស្ស៊ីមកទល់ពេលនេះ។
ស្របពេលជាមួយគ្នានោះ ប្រទេសរុស្ស៊ីបាននិយាយផងដែរថា គេបានចាប់ផ្តើមព្រាងវិធានការសងសឹងរួចរាល់ហើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation