កំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួចរងការជន់លិចហើយ
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ)៖ ក្រសួងធនធានទឹក និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសថា មកដល់វេលាម៉ោង ១០ព្រឹកនាព្រឹកថ្ងៃទី ២០ ខែកក្កដានេះ ដោយសារបរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ១០០ មិល្លីម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានជំនន់ទឹកភ្លៀង ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៩០ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា កាលពីថ្ងៃម្សិលមិញនេះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបញ្ជារឱ្យកងកម្លាំងទាំង៣ប្រភេទ និងអាជ្ញាធរដែនដីត្រូវត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមភូមិសាស្ដ្ររៀងខ្លួន ជាពិសេក្នុងស្រុកភ្នំស្រួច បន្ទាប់ពីជំនន់ទឹកភ្លៀងបានធ្វើឲ្យលិចលង់ភូមិចំនួន២៦ ក្នុងឃុំចំនួន៨ នៅស្រុកនេះ ខណៈដែលប្រជាពលរដ្ឋ ២៣០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក៏ដូចជាធ្វើឱ្យខូចខាតផ្លូវ លិចលង់ស្រូវជាង ១ពាន់ហិកតា, ដំណាំស្វាយជាង២០០ហិកតា, បាក់ទំនប់ ២កន្លែង និងបាត់សត្វគោ០៧ក្បាលនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation