រាជរដ្ឋាភិបាលណែនាំឲ្យគ្រប់ភាគីត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឈានចូលដល់ល្ងាចថ្ងៃទី១៩ ខែកក្កដា នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី នៅទូទាំងប្រទេសកម្ពុជា ស្ដីពីការត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់ ដែលបាននិងកំពុងកើតឡើងនៅពេលនេះ។


យោងតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ថា យោងតាមការអង្កេតតាមដាន នៅព្យាករណ៍អាកាសធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ បានធ្វើឲ្យខេត្តមួយចំនួនកំពុងរងឥទិ្ធពលទឹកភ្លៀង ដូចជាខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ​ខេត្តបាត់ដំបង ខេត្តប៉ៃលិន ប្រឈមនឹងការជន់លិច។

ដោយឡែក តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសលាវ និងប្រទេសថៃ ក៏មានភ្លៀងធ្លាក់ច្រើនបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងផងដែរ។


សេចក្តីណែនាំខាងលើនេះបន្តថា ដោយយោងលើកត្តាអាកាសធាតុ និងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត នឹងត្រូវមានការរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើនឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព បញ្ចៀសឲ្យខាងតែបាននូវការប៉ះពាល់អាយុជីវិត និងការខូចខាតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation