គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ៖ គិតត្រឹមថ្ងៃ១៩ កក្កដា ខេត្តចំនួន៧ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ផ្ញើជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បញ្ជាក់ថា មានខេត្តចំនួន៧ ដែលរួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង,ខេត្ដព្រះសីហនុ ខេត្តកំពត, ខេត្តកែប ,ខេត្តប៉ៃលិននិងខេត្តបាត់ដំបង, បានរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង។

តាមរយៈរបាយការណ៏ខាងលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានជំរាបជូនសម្តេចតេជោ ៣ចំណុចសំខាន់ជុំវិញបញ្ហាទឹកជំនន់នេះ ដូចជា ផលប៉ះពាល់និងការខូចខាត ការឆ្លើយតបសង្គ្រោះបន្ទាន់ និងសំណូមពរ។ដោយក្នុងនោះ ដើម្បីឆ្លើយតប ក្នុងការសង្គ្រោះបន្ទាន់ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះខ្លួន បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ដើម្បីធ្វើការវាយតម្លៃពីទំហំការខូចខាត និងត្រៀមវិធានការណ៍ជួយអន្តរាគមន៍។

លម្អិតអំពីផលប៉ះពាល់និងការខូចខាត ក៏ដូចជាការឆ្លើយតបសង្គ្រោះបន្ទាន់ និងសំណូមពរក្នុងបញ្ហាទឹកជំនន់នេះ សូមអានរបាយការណ៍ខាងក្រោម៖



សូមរំលឹកថា មុនរដូវវស្សាចូលមកដល់ ដោយយោងតាមការព្យាករណ៏ថា​ ក្នុងរដូវវស្សាឆ្នាំ២០១៨នេះ កម្ពុជានឹងកើតមានទឹកជំនន់នោះ សម្ដេចតេជោ ហ៊ុន សែន ធ្លបា់បានអំពាវនាវ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងត្រៀមបង្ការខ្ពស់ ចំពោះគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ ដែលអាចកើតមានតាមការព្យាករណ៍របស់ក្រសួងជំនាញ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងខូចខាតទាំងទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation