អបអរសាទរខួបអនុស្សាវរយ៍លើកទី ៦០នៃការ បង្កើត នាក់ទំនងការទូតរវាងកម្ពុជា និង ចិន
| ព័ត៌មានជាតិ
SHARE

កម្ពុជាបានចេញផ្សាយសៀវភៅ ឧទ្ទិស ដល់ខួបលើកទៅ៥០ ឆាំ្ននៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង ចិន។កាលពីពេលថី្មៗកន្លងទៅនេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានផ្សព្វផ្សាយសៀវភៅដែលមានចំណងជើងថា ៖គំនិតផ្តួចផ្តើមផ្លូវមួយខ្សែរក្រវ៉ាត់ មួយ និង ការអភិវឌ្ឍប្រទេសកម្ពុជា ។


សៀវភៅនេះត្រូវបានស្ថាប័នបោះពុម្ពផ្សាយ និងអ្នកនិពន្ធឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម កឹម រ័ត្នវិសិដ្ឋបានឲ្យដឹងថា ៖សម្រាប់ ឧទិ្ទសដល់ ទំនាក់ទំនងការទូតរវាងកម្ពុជា និង ចិន ។


សៀវភៅនេះ រួមមាន២៧០ទំព័រ មាន៧ជំពូកដែលសី្តអំពី ៖


១- កចិ្ចសហប្រតិបត្តិរវាងប្រទេសកម្ពុជា និង ប្រទេសចិន សី្តពីគំនិតផ្តួចផ្តើមផ្លូវមួយខ្សែរក្រវ៉ាត់មួយ


២ - ការពង្រឹងស្ថេរភាពសង្គម និង នយោបាយកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមផ្លូវមួយខ្សែរក្រវ៉ាត់មួយ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព


៣- ទស្សនវិស័យសី្តអំពី ការអភិវឌ្ឍប្រទេសកម្ពុជា


៤- ផែនការសកម្មភាព សី្តពីគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ


៥- គំនិតផ្តួចផ្តើមផ្លូវមួយខ្សែរក្រវ៉ាត់មួយ និង ទស្សនវិស័យសី្តពីការអភិវឌ្ឍប្រទេសកម្ពុជា


៦- ទស្សនៈកម្ពុជាសី្តអំពី គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ


៧- ការត្រួតពិនិត្យផលប៉ះពាល់ និង ឧបសគ្គនៃវិនិយោគទុនរបស់ចិន នៅក្នុងប្រទេសកម្ពុជា៖ ករណីសិក្សាអំពីវស័យកាត់ដេរ និង សំណង់ ។


នៅក្នុងអារម្ភកថា អ្នកនិពន្ធ សួស យ៉ារ៉ា និង កឹម រ័ត្នវិសិដ្ឋ បានអោយដឹងថា ៖ ប្រទេសកម្ពុជា បានគំាំទ្រគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែរក្រវ៉ាត់មួយ របស់ប្រទេសចិន តាំងពីដំបូង ហើយជំនួយអភិវឌ្ឍន៍របស់ប្រទេសចិន ក្នុងប្រទេសកម្ពុជាបានកើតឡើង តាំងពីមុនការមកដល់នៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែរក្រវ៉ាត់មួយ តួយ៉ាងនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកល និងកញ្ចប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន ។


សហអ្នកនិពន្ធបានបន្តទៀតថា ៖ គំនិតផ្តួចផ្តើមផ្លូវផ្លូវមួយខ្សែរក្រវ៉ាត់មួយរបស់ចិន នឹងលើកស្ទួយឱកាសសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិកផ្សេងទៀតនៅក្នុងតំបន់នឹងសកលលោក ហើយគំនិតនេះបានក្លាយទៅជាមនោគមវិជ្ឋា ដ៏សំខាន់នៅក្នុងអភិបាលកិច្ចសកលលោក តាមបែបល្បែងឈ្នះ ឬកិច្ចសហប្រតិ្តបិត្តការឈ្នះ ។


សហអ្នកនិព្ធបានសង្កត់ធ្ងន់ លើការនិព្ធនឹងផ្សព្វផ្សាយសៀវភៅនេះថាប្រទេសកម្ពុជាមានសក្តានុពលក្នុងការធើ្វជាគំរូនៃការអភិវឌ្ឍគំនិតផ្តួចផ្តើមផ្លូវមួយខ្សែរក្រវ៉ាត់មួយនៅតំបន់ទន្លេមេអគង្ដ ដែលកម្ពុជា កំពុងជាប់ចំណាត់ថ្នាក់រួចជាស្រេច នៅក្នុងប្រទេស កំពូលទាំងប្រាំ ដែលមានកំរិត នៃការផ្លាស់ប្តូរវប្បធម៌ នឹងប្រជាជនជាមួយប្រជាជនខ្ពស់បំផុត ជាមួយប្រទេសចិននៅឆ្នាំ ២០១៧។


សូមបញ្ជាក់ថា ៖ កម្ពុជាបានទទួលស្គាល់ជាសារធារណៈពីរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ១៩៥៨ ដែលកាលនោះនៅមានព្រះបរមរតនកោដ្ឋ នរោត្តសីហនុ ជាប្រមុខរដ្ឋនៃព្ររាជាណាចក្រកម្ពុជា ។ ព្រះបរមរតនកោដ្ឋ នរោត្តសីហនុ សម្តេចសីហនុ ទទួលបានទំនុកចិត្ត ការគោរព នឹងកី្តស្រលាញ់ពីថ្នាក់ដឹកនាំ នឹងប្រជាជនចិន ហើយសព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា បានបន្តពង្រឹង និង ពង្រីកនូវចំណងមិត្តភាព នេះ ដោយបន្តវេនពីព្រះបរមរតនកោដ្ឋ នរោត្តសីហនុ សម្តេចសីហនុ៕


អត្ថបទ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation