ពលរដ្ឋវេណេស៊ុយអេឡារាប់សែននាក់បានភៀសខ្លួនចូលទៅប្រទេសកូឡុំប៊ីចំពេលដែលវិបត្តិកំពុងបន្តកើតមានឡើង
| ព័ត៌មានអន្តរជាតិ
SHARE

យោងតាមនាយកផ្នែកកិច្ចការអន្តោរប្រវេសន៍ កូឡុំប៊ីបានឱ្យដឹងថាចំនួនពលរដ្ឋវ៉េណេស៊ុយអេឡាដែលរត់ភៀសខ្លួនទៅកាន់ប្រទេសកូឡុំប៊ីដែលនៅជិតខាងបានកើនឡើងជាបន្តបន្ទាប់ដោយមានចំនួន ជាង ៥.០០០.០តំាងពីជាងកន្លះខែកន្លងមក ។
Christian Kruger បាននិយាយកាលពីថ្ងៃពុធថាបច្ចុប្បន្ននេះមានជនជាតិវ៉េណេស៊ុយអេឡាជាង ៨៧០.០០០នាក់រស់នៅកូឡុំប៊ី។

នៅមានជនជាតិវ៉េណេស៊ុយអេឡារាប់រយពាន់នាក់ទៀតដែលមានដើមកំណើតជាជាតិកូឡុំប៊ី ដែលឥឡូវនេះបានត្រលប់មក វ៉េណេស៊ុយអេឡាវិញហើយ បើទោះបីជាប្រទេសវ៉េណេស៊ុយអេឡាស្ថិតនៅក្នុងស្ថានភាពកាន់តែអាក្រក់ក៏ដោយ។
សហរដ្ឋអាមេរិកបានផ្តល់ថវិកាជិត ៥៦ លានដុល្លារដល់ក្រុមមនុស្សធម៌និងប្រទេសអាមេរិកឡាទីននានាចាប់តាំងពីដើមឆ្នាំ ២០១៧មក ។

ជាងពាក់កណ្តាលនៃជំនួយទាំងនោះបានទៅប្រទេសកូឡុំប៊ីដែលបានទទួលការហូរចូលដ៏ធំបំផុតនៃពលរដ្ឋវ៉េណេស៊ុយអេឡាដែលគេចចេញពីមហន្តរាយសេដ្ឋកិច្ចនិងមនុស្សធម៌របស់ប្រទេសពួកគេ។ លោក Kruger បាននិយាយថាមន្រ្តីបានប៉ាន់ស្មាននៅដើមខែមិថុនាមានជនជាតិវ៉េណេស៊ុយអេឡា ៨១៩.០០០ នាក់រស់នៅក្នុងប្រទេសកូឡុំប៊ី។ លោកបានបន្ថែមថា "ក្នុងរយៈពេលមិនដល់មួយខែមកនេះវាបានកើនឡើងដោយជនជាតិវ៉េណេស៊ុយអេឡាជាង ៥០០.០០ នាក់នៅក្នុងទឹកដីរបស់យើង" ។

លោក Kruger បានថ្លែងថាក្រុមមន្រ្តីកំពុងធ្វើការស្របច្បាប់ទៅលើជនជាតិវ៉េណេស៊ុយអេឡាជិតពាក់កណ្តាលដែលធ្វើការងារក្នុងទីផ្សារងងឹតនិងពិបាកក្នុងការទទួលបានសេវាថែទាំសុខភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation