អាជ្ញាធរនីហ្សេរីយ៉ាបានចាប់ខ្លួនសមាជិកក្រុមបូកូហារ៉ាមចំនួន២២នាក់ដែលមានជាប់ពាក់ព័ន្ធទៅ នឹង ការវាយប្រហារនៅក្នុងតំបន់ជីបក់
| ព័ត៌មានជាតិ
SHARE

មន្ត្រីប៉ូលីសនីហ្សេរីយ៉ាម្នាក់និយាយថាក្រុមអាជ្ញាធរបានចាប់ខ្លួនមេដឹកនាំក្រុមបូកូហារ៉ាម ២២ នាក់ និង ក្រុមអ្នកប្រយុទ្ធដែលបានចាប់ពង្រត់ក្មេងស្រីសិស្សសាលានៅ Chibok និង ការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ជាង៥០នាក់កន្លងមក។
ស្នងការប៉ូលិសរដ្ឋ Borno Damian Chukwu និយាយថាការចាប់ខ្លួននេះបានធ្វើឡើងរវាងថ្ងៃទី ៤ និង ៩ ខែកក្កដា។ លោក Chukwu និយាយថាប៉ូលិសបានចាប់ខ្លួនអ្នកដែលបន្ទុះគ្រាប់បែកទៅដាក់គុកកាលពីឆ្នាំ ២០១៤។

គាត់និយាយថាអ្នកដទៃទៀតក៏សារភាពថាបានរារាំងភ្នាក់ងារសន្តិសុខនិងជាអ្នកផ្គត់ផ្គង់ភស្តុភារអោយមានការបន្ទុះគ្រាប់បែក។
គាត់ក៏និយាយ ដែរថាជនសង្ស័យកំពុងជួយផ្តល់ដល់ព័ត៌មានដែលអាចនាំទៅដល់ការចាប់ខ្លួនមេបញ្ជាការបូកូហារ៉ាមផ្សេងទៀត។ ក្រុមបូកូហារ៉ាមបានសម្លាប់មនុស្សជាង ២.០០០.០ នាក់ក្នុងអំឡុងពេលបះបោរ ៩ ឆ្នាំរបស់ខ្លួន។

ក្មេងស្រីសិស្សសាលានៅតំបន់នេះ រាប់សិបនាក់ត្រូវបានគេដោះលែងឲ្យត្រលប់ ប៉ុន្តែជាង១០០នាក់ មិនឃើញត្រលប់មកវិញទេ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation