ប្រទេសអាហ្វ្រិកខាងត្បូងប្រារព្ធខួប១០០ឆ្នាំថ្ងៃកំណើតវីរបុរសប្រឆាំងការរើសអើងពណ៌សម្បុរ លោក ណែលសុន ម៉ាន់ដឺឡា
| ព័ត៌មានអន្តរជាតិ
SHARE

ថ្ងៃពុធទី ១៨ ខែកក្កដាជាខួបកំណើតលើកទី ១០០ អតីតប្រធានាធិបតី ដែលជាវិរៈជនមួយរូប ប្រឆាំរបប Apartheid លោក ណែលសុនម៉ាន់ឌែលឡា ដែលគេប្រារព្ធធើ្វឡើងនៅក្រុង ប្រតូរីយ៉ា ប្រទេសអាហ្រ្វិកខាងត្បូង ។
លោក Mandela ជាប្រធានាធិបតីស្បែកខ្មៅទីមួយរបស់អាហ្វ្រិកខាងត្បូងត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជានិមិត្តរូបនៃសន្តិភាព និង ការផ្សះផ្សារដែលបានចូលរួមក្នុងការតស៊ូដើម្បីយុត្តិធម៌និងការរំដោះជាតិ។

គាត់ជារដ្ឋបុរស ម្នាក់គាត់បានចេញផុតពីការជាប់ពន្ធនាគារជិត ៣ទសវត្សដើម្បីដឹកនាំប្រទេស ពីឧបសគ្គនៃរបបអាផាថេតរហូតដល់ការបង្កើតប្រជាធិបតេយ្យចម្រុះជាតិសាសន៍។ នៅថ្ងៃទី 10 ខែឧសភាឆ្នាំ 1994 លោកម៉ាន់ឌែលឡាត្រូវបានសម្ពោធជាផ្លូវការនូតំណែងជាប្រមុខរដ្ឋស្បែកខ្មៅដំបូងបង្អស់របស់អាហ្វ្រិកខាងត្បូង។

លោក Mandelaបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកពិភពលោកគាត់ថា ហើយពិភពលោកបានស្ថិតនៅជាមួយគាត់ នឹងគាំទ្រគាត់ ។ ប្រធានាធិបតីអាមេរិកប៊ីលគ្លីនតុន រហូតដល់សម្តេចសង្ឃដាឡៃឡាម៉ា មេដឹកនាំពិភពលោកបានសរសើរគាត់ថា ជាមនុស្សមានភាពថ្លៃថ្នូរ និងមានស្នាមញញឹម ដ៏ល្អ ។
នៅខែមិថុនាឆ្នាំ ២០១៣ Mandela បានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅ Pretoria អស់រយៈពេលជិត ៣ខែមុនពេលគាត់ត្រូវបានបញ្ជូនទៅផ្ទះរបស់គាត់នៅចូហានណេសប៊ឺក ហើយគាត់បានស្លាប់នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៣ ក្នុងយន្មាយុ ៩៥ ឆ្នាំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation