ស្ពានបេតុងមួយកន្លែងនៅភូមិត្រស់សាលា ប្រឈមនឹងការបាក់ស្រុតបើមិនមានវិធានការចំពោះឡានធំៗដែលដឹកលើសចំណុះ
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ) ៖ ឈានមកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បើយោងតាមប្រជាពលរដ្ឋដែល រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលើកឡើងថា ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្លាំង ហើយទឹកបានចាល់ ហូរកាត់ច្រាំងស្ពានធ្វើឲ្យច្រោះដីគល់ស្ពាន បេតុងមួយកន្លែងដែលស្ថិតនៅក្នុងភូមិរបស់ខ្លួន ។

ប្រជាពលរដ្ឋបានបន្តទៀតថា ស្ពានបេតុងមួយនេះ ជារៀងរាល់ថ្ងៃមានឡានធំៗ បើកឆ្លងជាច្រើន ដូចជាឡាន (ដឹក ខ្សាច់ ថ្ម នឹងទំនិញជាច្រើន)។ ហើយអ្វីដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភនោះ ទោះបីជាស្ពានបេតុង មួយនេះកំពុងត្រូវបានទឹកបហូរច្រោះគល់ស្ពានយ៉ាងណាក៏ដោយ ពួកគាត់មិនទាន់ឃើញមានវិធានការណាមួយ ពីអាជ្ញាធរភូមិឃុំស្រុក ចំពោះឡានធំៗនៅឡើយទេ ។ពលរដ្ឋភូមិត្រស់សាលាបន្ថែមថា បើបណ្តែតបណ្តោយបន្តទៀត ស្ពានខាងលើនេះ នឹងប្រឈមជាមួយការបាក់ស្រុតជាមិនខាន។

ជាចុងក្រោយ ប្រជាពលរដ្ឋនៅទីនោះបានសំនូមពរដល់អាជ្ញាធរសូមមានវិធានការទប់ស្កាត់ផង ព្រោះទឹកកាន់តែឡើងខ្លាំងហើយ៕



អត្ថបទ ៖ ចាន់ធា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation