(News Update) :ទឹកជំនន់ព្រែកកំពង់បាយហូរលិចស្រុក៣និងសង្កាត់មួយចំនួនក្នុងក្រុងកំពត
| ព័ត៌មានជាតិ
SHARE

(កំពត)៖ មកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹកព្រែកកំពង់បាយ បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ។


បើតាមការបញ្ជាក់ពីក្រសួងធនធានទឹកនិងឧត្តុនិយម គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត ។


តាមការព្យាករណ៏ខណៈភ្លៀងនៅតែបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង ។


ស្របគ្នានេះ ក្រសយងធនធានទឹកនិងអាជ្ញាធរខេត្តកំពតនៅតែបន្តអំពាវនាវសូមឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរនៅតាមមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation