ព័ត៌មានជាតិ

ប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជូនអតីតយុទ្ធជន ខេត្តកំពង់ធំ

image

អត្ថបទ៖ មួង សុវណ្ណារិទ្ធ 
កំពង់ធំ៖ ផ្ទះថ្មីខ្នងទី ១៧៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនអតីតយុទ្ធជនឈ្មោះ ឈួន ម៉ន អាយុ ៦៣ឆ្នំា និងភរិយា ដែលមានកូនក្នុងបន្ទុកចំនួន ៤នាក់ រស់នៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារបាននាំយកនូវអំណោយរបស់ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
និងជាមេបញ្ជាការកងទ័ពជើងគោក ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕


ព័ត៌មានទាក់ទង...