មនុស្សយ៉ាងតិច២៥នាក់ស្លាប់និងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងប្រទេសប៉ាគីស្ថាន
| ព័ត៌មានអន្តរជាតិ
SHARE



ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយគ្រាប់នៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅជាយទីក្រុងឡាហ័រ (Lahore) កាលពីថ្ងៃពុធបានសម្លាប់មនុស្សយ៉ាងតិច៧នាក់ និង១៨នាក់ផ្សេងទៀតរងរបួស។


អ្នកនាំពាក្យឲ្យសេវាសង្គ្រោះរបស់រដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ក្រុមមន្ត្រីរបស់ខ្លួនបានបញ្ជូនសាកសពមនុស្សចំនួន៧នាក់ទៅកាន់មន្ទីរពេទ្យ។
ប៉ុន្តែក្រោយមក មន្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់បាននិយាយនៅមន្ទីរពេទ្យថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៩នាក់។


មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា គ្រាប់បែកនោះបានផ្ទុះនៅពេលដែលប៉ូលិសបានប្តូរឆ្មាំការពារនៅកន្លែងត្រួតពិនិត្យនៅខាងក្រៅពិធីជួបជុំបែបសាសនាប្រចាំឆ្នាំមួយនៅក្នុងសង្កាត់រ៉ៃវីន (Raiwind) ដែលមានមនុស្សជិត៨ម៉ឺននាក់បានចូលរួម។


គួរបញ្ជាក់ថា អ្នកនាំពាក្យឲ្យក្រុមតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថានបានផ្ញើសារតាមវ៉តអាប់ (WhatsApp) មកកាន់អ្នកសារព័ត៌មានម្នាក់របស់ទីភ្នាក់ងាររ៉យទ័រ (Reuters) ដោយអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារអត្តឃាតនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation