អត្រាកំណើននាំចេញពីកម្ពុជាទៅទីផ្សារអាម៉េរិកកើនឡើងខ្ពស់បំផុតពុំធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិករយៈពេល៥ខែឆ្នាំ២០១៨នេះ បានកើនឡើងខ្ពស់បំផុតពុំធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ។


យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាម៉េរិក រយៈពេល៥ខែឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកសម្រេចបានក្នុងអត្រាកំណើនដល់ទៅជាង២៨% ជាអត្រាកំណើនខ្ពស់បំផុតពុំធ្លាប់មានទេក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ។

យោងតាមតួលេខ រយៈពេល៥ខែដំបូងឆ្នាំនេះ ការនាំចេញពីកម្ពុជាទៅទីផ្សារអាម៉េរិកសម្រេចបានក្នុងទឹកប្រាក់ចំនួន១៤៦៧លានដុល្លារដោយបានកើនឡើងទឹកប្រាក់ពីចំនួន១.១៤៥លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។


សហរដ្ឋអាម៉េរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាម៉េរិកបានស្រូបយករង្វង់២៥%នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។


សូមបញ្ជាក់ថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាម៉េរិកភាគច្រើនលើសលុបជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង។ ហើយការនាំចេញនេះដែរ គឺសម្រេចបានក្នុងទឹកប្រាក់ជិត២.៨៤៤លានដុល្លារកាលពីឆ្នាំមុនខណៈការនាំចូលគឺមានទឹកប្រាក់ចំនួនជាង៣២៨លានដុល្លារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation