News Update: ទឹកជំនន់នៅព្រែកកំពង់បាយបានហក់ឡើងជាថ្មីមកដល់ល្ងាចនេះ ធ្វើឱ្យលិចផ្នែកខ្លះនៃក្រុងកំពត
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកកំពង់បាយ បានហក់ឡើងវិញ បន្ទាប់ពីទទួលបានបរិមាណទឹកដ៏ច្រើនបន្ថែមពីតំបន់ខាងលើ ដូចជា ទំនប់វារីអគ្គិសនីកំចាយ, ទំនប់ស្ទឹងកែវ និងតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនទៀត ។


ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ការហក់ឡើងវិញនេះ បានធ្វើឱ្យតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ រងនូវការលិចលង់ជាថ្មីម្តងទៀត ។ ដោយសារភ្លៀងនៅតែបន្តធ្លាក់ ទឹកព្រែកអាចនឹងបន្តជន់ឡើងលិចចូលដល់ផ្នែកខ្លះនៃក្រុងកំពត ។


ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏ដូចជារដ្ឋបាលខេត្តកំពតបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation