រដ្ឋបាលខេត្តកំពង់ស្ពឺប្រកាសឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ស្ទឹងព្រែកត្នោត
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ស្ពឺបានជូនដំណឹងដល់គ្រប់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតថា​ ដោយយោងតាមស្ថានភាពអាកាសធាតុរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាបណ្ដាលឱ្យកម្រិតទឹកនៅស្ថានីយវាស់ទឹកពាមខ្លី ឡើងដល់កម្រិតកម្ពស់ ៧,៣០ ម៉ែត្រ ដែលជាកម្រិតអាចបង្កផលប៉ះពាល់ដល់ផ្ទៃដីបង្កបង្កើនផល លំនៅស្ថាន ទ្រព្យសម្បត្តិ អាយុជីវិត និងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋពីជម្ងឺរាតត្បាតផ្សេងៗ ។


ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation