Update News: មកដល់រសៀលនេះ ជំនន់នៅស្ពានសំរោងបន្តស្រកចុះជិត១ម៉ែត្រ តែផ្លូវជាតិលេខ៤នៅតែផ្អាកចរាចរ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ យោងតាមសេចក្តីរាយការណ៍ពីកងរាជអាវុធហត្ថស្រុកកំពង់សីលាបានឲ្យដឹងថា មកទល់​នឹងវេលាម៉ោង​ ១៥និង៤៤នាទីរសៀល​ ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ស្ថានភាព​កំពស់​ទឹក​លើស្ពានស្ទឹងសំរោង​ បានស្រកចុះ៩០ សង់ទីម៉ែត្រ​ ដែលធ្វើឲ្យកម្ពស់​ទឹក​លើស្ពានប្រហែល​មានប្រហែល ២,៥សង់ទីម៉ែត្រ​តែប៉ុណ្ណោះ​ ខណៈដែលកម្ពស់ទឹកដែលជន់លិចលើកំណាត់ផ្លូវជាតិលេខ៤ កំពស់​ ៧០សង់ទីម៉ែត្រ​ ដោយហូរ​កាត់​ក្នុងបណ្តោយប្រវែង​​៥០០ម៉ែត្រ។


ជុំវិញស្ថានភាពទឹកជំនន់នេះ ចំពោះ​ការសន្និដ្ឋានពីស្ថានភាព​ទឹកគឺផ្អែកលើអាកាសធាតុ​ ក្នុងករណីភ្លៀងរាំងទឹកនឹងបន្តស្រក តែបើមានភ្លៀងធ្លាក់ទឹកនឹងបន្តហក់ឡើងជាថ្មី។


ប្រភពដដែលបន្តឲ្យដឹងទៀតថា ចំពោះការចរាចរកម្លាំង​កងពល​លេខ​ ៣១​ យកអូប័រមកជួយចម្លង​សិស្សានុសិស្ស​ ប្រជាពលរដ្ឋក្នុងតំបន់​ និងអ្នកធ្វើដំណើរឆ្លងទៅមក​ ដោយ​កម្លាំង​ មូលដ្ឋាន​ អាវុធហត្ថ​ស្រុកកំពង់សិលា​ និងកម្លាំង​ អាវុធហត្ថស្នាក់ការ​សន្តិសុខ​ ៤០២​ និងកម្លាំងមូលដ្ឋាន​អាវុធហត្ថស្រុកស្ទឹងហាវ​ រួមសហការជាមួយកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាល​ស្រុកកំពង់សិលា​ បានរួមសហការគ្នាប្រចាំការដើម្បីការពារ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់ជួយសម្រួល​ចរាចរណ៍​នៅទីនោះជាប់ជាប្រចាំ។


បច្ចុប្បន្ន​ពុំមានផលប៉ះពាល់​ ឬគ្រោះ​ថ្នាក់​អ្វី​ឡើយ​ដល់ប្រជាពរដ្ឋក្នុងតំបន់​ឡើយ ហើយការធ្វើចរាចរលើដងដងផ្លូវជាតិលេខ​៤ នៅតែបន្តផ្អាក​ដំណើរ​ការ​ជាបណ្តោះអាសន្ន​ដដែល ៕ (អត្ថបទ៖ ប៉ៃ​ សុឃីម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation