គិតត្រឹមពាក់កណ្តាលខែកក្កដា ខេត្តកំពង់ឆ្នាំងសម្រេចធ្វើស្រែវស្សាបានជិត៩៥ភាគរយនៃផែនការ
| ព័ត៌មានជាតិ
SHARE

(កំពង់ឆ្នាំង)៖ គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៨ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះ ស្រូវរដូវវស្សាបានចំនួន១១៥.០៥៣ហិកតាហើយ ដែលស្មើនឹង៩៤,៩៦ ភាគរយនៃផែនការចំនួន១២១​​.៨០០ហិកតា ។

ក្នុងចំណោមនោះ ស្រូវស្រាលធ្វើបានចំនួន៥.៩៨៥ហិកតា,​ ស្រូវកណ្តាលចំនួន៦៧.២៦៣ហិកតា,​ ស្រូវធ្ងន់បានចំនួន៤១.៥៦៩ហិកតា​ និងព្រោះស្រូវឡើងទឹកបានចំនួន២៣៦ហិកតា ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ។


លោកប្រធានមន្ទីរឲ្យដឹងទៀតថា ឆ្នាំនេះអាកាសធាតុអំណោយផលល្អ ដោយភ្លៀងចាប់ធ្លាក់ពីដើមរដូវ​ បង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករបានធ្វើការភ្ជួររាស់ សាបព្រោះពីដើមរដូវ​ហើយលឿនជាងឆ្នាំមុន ប៉ុន្តែប្រជាកសិករ
បានងាកពីការធ្វើស្រូវសន្ទូងមកធ្វើស្រូវពង្រោះវិញ មានប្រម៉ាណពី៦០
ទៅ៧០ភាគរយ។

លោកងិន ហ៊ុន បានបន្តទៀតថា ដំណាំស្រូវដែលប្រជាកសិករធ្វើការដាំដុះរួច កំពុងដុះលូតលាស់ល្អ មិនមានប៉ះពាល់ឬខូចខាតដោយសារគ្រោះទឹកជំនន់ ឬ គ្រោះរាំងស្ងួតឡើយ៕ (អត្ថបទ៖ ហ៊ឹង​ ចូច)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation