ជំនន់ទឹកភ្លៀងជិតដល់កម្រិតប្រកាសអាសន្នហើយនៅខេត្តកំពង់ស្ពឺ សូមឲ្យពលរដ្ឋប្រុងប្រយ័ត្ន!
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ កម្ពស់ទឹកនៅសល់តែកន្លះម៉ែត្រទៀត នៅទ្វារទឹករលាំងជ្រៃ នឹងប្រកាសអាសន្នហើយ។ នេះបើតាមការឲ្យដឹងពី លោក ញ្ញ៉ាប់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម កាលពីវេលាម៉ោង២:៥៦ នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

លោក ញ្ញ៉ាប់ ជាបហ៊ង បានឲ្យដឹងថា បច្ចុប្បន្នផ្នែកខាងលើទ្វារទឹករលាំងជ្រៃ បានជនលិចហើយ ជាហេតុតម្រូវឲ្យបើកទ្វារទឹកទាំងអស់ ដើម្បីកុំឲ្យជន់លិចខ្លាំង បើមិនដូច្នេះទេ ទឹកនៅតែឡើងលើសពី៧ម៉ែត្រជាងទៅនៅទ្វារទឹករលាំងជ្រៃគឺនឹងត្រូវប្រកាសអាសន្ន ខណៈវេលានេះកម្ពស់ទឹកនៅកម្រិតជាង៦ម៉ែត្រ។

គួររំលឹកថា ទឹកលើសពី៧ម៉ែត្រជាងទៅគឺនឹងលិចផ្សារកំពង់ស្ពឺ ក៏ដូចជាតំបន់ជាច្រើនទៀត មានក្រុងច្បារមន ស្រុកសំរោងទង ស្រុកបសេដ្ឋ ស្រុកគងពិសី រហូតមកដល់ស្រុកអង្គស្នួល នៃខេត្តកណ្តាល ខណៈដែលបច្ចុប្បន្ននៅផ្នែកខ្លះនៃស្រុកភ្នំស្រួច កំពុងជនលិចទៅហើយ រហូតដល់កំណាត់ផ្លូវជាតិលេខ៤ត្រូវបានបិទចរាចរណ៍ទៀតផង៕ (សុភា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation