អភិបាលខេត្តកំពង់ស្ពឺលុយទឹកជំនន់ទៅជួបនិងពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកភ្នំស្រួច
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដានេះ ជំនន់ទឹកភ្លៀងស្ថិតនៅឃុំព្រៃរមៀត និងឃុំតាំងខ្យា ស្រុកភ្នំស្រួចដែលមានកម្ពស់ទឹកជន់លិចកើនឡើងរហូត១ម៉ែត្រ ។
ដោយមើលឃើញស្ថានភាពបែបនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់តែម្តង ហើយបានបញ្ជារ អោយកម្លាំងមានសមត្ថកិច្ច អាជ្ញាស្រុក ត្រូវត្រៀម និងយកចិត្តទុកដាក់លើមុខសញ្ញា ដែលងាយរងគ្រោះដែលដូចជា៖ កុមារតូចៗ, ចាស់ជរា, ជនពិការជាដើម ក្នុងការត្រៀមបម្រុងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ។


ឯកឧត្តម វ៉ី សំណាង បានប្រាប់ប្រជាពលរដ្ឋថា អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ សង្កាត់ បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពរបស់បងប្អូន ហើយក៏បានត្រៀមវិធានការដោះស្រាយ ទប់ស្កាត់ ចំពោះគ្រោះធម្មជាតិមួយនេះហើយ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា ។


ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់បងប្អូនត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពិសជាដើម ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation