ដូចការព្យាករណ៏របស់ក្រសួង ខេត្តជាប់តំបន់ឆ្នេរមានកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងជាងគេ បើធៀបនឹងបណ្តារាជធានីខេត្តទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧត្តុនិយម បានបង្ហាញថា កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត មកដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨នេះ គឺបណ្តាខេត្តទាំង ៤ ជាប់តំបន់ឆ្នេរមានបរិមាណភ្លៀងធ្លាក់ច្រើនជាងគេបើធៀបរាជធានីខេត្ត២១ផ្សេងទៀត។

យោងតាមបរិមាណទឹកភ្លៀងដែលបន្តធ្លាក់នៅថ្ងៃនេះ ខេត្តកោះកុង មានភ្លៀងធ្លាក់ទាំង ៧ក្រុងស្រុក ក្នុងបរិមាណពី ៤១ ទៅ១៣៩ មីលីម៉ែត្រ ,ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ទាំង ៤ក្រុងស្រុក ក្នុងបរិមាណពី ២៨ ទៅ១៤១ មីលីម៉ែត្រ,ខេត្តកែប មានភ្លៀងធ្លាក់ទាំង ២ក្រុងស្រុក ក្នុងបរិមាណពី ៤៨ ទៅ ១០២មីលីម៉ែត្រ និងខេត្តកំពត មានភ្លៀងធ្លាក់ទាំង ៨ក្រុងស្រុក ក្នុងបរិមាណពី ២៩ ទៅ៦០ មីលីម៉ែត្រ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការព្យករណ៏អាកាសធាតុនៅកម្ពុជាថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ដោយបញ្ជាក់ថា ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាបកំពុងមានឥទ្ធិពលនៅកម្ពុជា ដែលធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន ហើយលើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុក្នុងកំលុងពេលនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation