Updated News: ទឹកជំនន់ក្នុងខេត្តកោះកុងចាប់ផ្តើមស្រកចុះជាបណ្តើរៗ ប៉ុន្តែទីតាំងមួយចំនូននៅតែបន្តជន់លិច
| ព័ត៌មានជាតិ
SHARE

(កោះកុង ) ៖ មកដល់វេលាថ្ងៃត្រង់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ផ្ទៃមេឃអួអាប់ និងភ្លៀងនៅតែបន្តគ្របដណ្តប់ទូទាំងខេត្ត ។ ដោយឡែក ចំពោះស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង និងស្រុកថ្មបាំង ទឹកបានស្រកចុះវិញជាបណ្តើរៗហើយ លើកលែងតែព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ដែលមកដល់ពេលនេះ ទឹកបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ។

តាមការបញ្ជាក់របស់លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បានអោយដឹងថា រាល់ករណីនៃការជួបគ្រោះធម្មជាតិកាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះមិនបណ្តាលអោយរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ គិតមកដល់ថ្ងៃទី១៨ កក្កដា ២០១៨ នេះដែរ ប្រជាពលរដ្ឋ ផ្តើមវិលត្រលប់ទៅលំនៅដ្ឋានជាបណ្តើរៗហើយ។

លោកអភិបាលស្រុក បានអោយដឹងទៀតថា គ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងនេះបានធ្វើអោយស្រុកថ្មបាំងរងផលប៉ះពាល់ តាមបណ្តាឃុំមួយចំនួនក្នុងនោះមាន ៖
ឃុំឬស្សីជ្រុំនៅភូមិត្រពាំងឈើត្រាវស្ថិតនៅចំណុចស្ពានអូរចំរ៉ូងងទឹកលិចមិនអាចជិះម៉ូតូឆ្លងកាត់បាន។

ឃុំតាទៃលើជាឃុំមួយដែលមានស្ថានភាពផ្លូវលំបាកធ្វើដំណើរ ក្នុងនោះដែរ មានភូមិមួយហៅថាភូមិកណ្តាល ស្ថិតនៅចំណុចជ្រាវទឹកលិចផ្លូវ ពិបាកធ្វើដំណើរឆ្លងកាត់ ក្រុមការងារមិនអាចទៅដល់ឃុំថ្មដូនពៅ នៅក្នុងភូមិកកោះមានករណីលិចផ្ទះប្រជាពលរដ្ឋចំនួន ៨ខ្នងផ្ទះនឹងសាលារៀន ១ខ្នងតែពុំមានបាត់បង់ទ្រព្យសម្បតិ្តឫសត្វពាហៈនៈអ្វីឡើយ។
ឃុំជំនាប់នៅមានជំនន់ខ្លាំងធ្វើអោយផ្លូវមួយចំនួនរងការលិចលង់និងឃុំប្រឡាយ នៅភូមិសំរោងទទួលរងលិចលង់ផ្លូវដូចគ្នា។

ចំណែកឯនៅឃុំ ជីផាតជំនន់ទឹ កភ្លៀងឡើងខ្លាំងត្រឹមរយៈពេលតែ២ម៉ោងត្រូវបានលិចលង់ទាំងស្រុងបានធ្វើអោយ លិចលង់ផ្ទះនិងទ្រព្យសម្បត្តិ ប្រជាពលរដ្ធចំនួន៣ភូមិដែលរួមមានភូមិកំលត រងការលិចលង់អស់ផ្ទះ៤០ខ្នងនិងស្រូវអស់១៣ហិតា ,ភូមិទឹកល្អក់លិចផ្ទះអស់១៧៣ខ្នងស្រូវអស់៥៥ហិតា
និង ភូមិជីផាតលិចផ្ទះអស់៨ខ្នង។

ឆ្លើយតបនឹងការលំបាកជាក់ស្តែងដែលកើតមានឡើងក្នុងពេលនោះដែ រកំលាំងអធិការដ្ឋានសហការជាមួយអាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំជីផាតបាន ចុះជួយយកសំភារៈដើម្បីជន្លៀសរកទីទួលខ្ពស់ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយរដ្ឋបាលស្រុក និងកំលាំងយុវជន.សសយកស្រុក បានដឹកនាំចុះទៅមូលដ្ឋានផ្ទាល់ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងជាប្រធានសសយកស្រុក ព្រមទាំងបាន ការឧត្ថមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការជួយសង្គ្រោះគ្រួសាររងគ្រោះ បានទាន់ពេលវេលា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation