សម្តេចតេជោ ក្រើនរំលឹកដល់កម្មករត្រូវថែរក្សាអត្តសញ្ញាណប័ណ្ណឱ្យបានល្អទុកប្រើក្នុងថ្ងៃបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅក្នុងឱកាសចុះជួបសួរសុខទុក្ខកម្មករនៅរោងចក្រ Sabrina Garment Factory សម្តេចតេជោ ហ៊ុនសែន បានសម្តែងភាពរីករាយ និងមោទនៈភាពចំពោះស្នាដៃផលិតសម្លៀកបំពាក់ម៉ាកល្បីៗនៅក្នុងរោងចក្រនេះ ដែលមានដូចជា សម្លៀកបំពាក់ម៉ាក់ Nike ជាដើមសម្រាប់នាំចេញទៅបរទេស ហើយខោអាវកីឡាដែលផលិតចេញពីទីនេះ គឺត្រូវបានប្រើប្រាស់ដោយក្រុមកីឡាល្បីៗនៅបរទេសផងដែរ។ 

សម្តេចតេជោបានសួរទៅកាន់កម្មករថា តើក្មួយៗបានត្រៀមខ្លួនទៅបោះឆ្នោតហើយឬនៅ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ? ដោយរំលឹកដល់កម្មករទាំងអស់ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណទុកទៅបោះឆ្នោតផង ព្រោះវាជាឯកសារសំខាន់ សម្រាប់ប្រើក្នុងការបោះឆ្នោត។

សម្តេចតេជោ បានបញ្ជាក់ប្រាប់កម្មករក្នុងរោងចក្រនោះថា ដោយសារប្រទេសយើងមានសន្តិភាព ទើបកូនក្មួយមានការងារធ្វើជាប់លាប់ល្អ នឹងមានប្រាក់ចំណូលសមរម្យ។ នៅពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត គឺយើងនឹងរៀបចំអោយក្មួយៗបើកប្រាក់ខែ នៅរៀងរាល់ពីរអាទិត្យម្តងៗ គឺបើកនៅរៀងរាល់ថ្ងៃទី ១៥ និងចុងខែបើកម្តងទៀត ដូចនេះសូមកម្មករទាំងអស់ បោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation