សម្តេចតេជោ ប្រកាសប្រាប់ក្រុមកម្មករថា ប្រាក់បៀវត្សរ៍នឹងបើករាល់២សប្តាហ៍ម្តង បើសម្តេចបន្តធ្វើជានាយករដ្ឋមន្ត្រី នៅអណត្តិទី៦ខាងមុខ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងនៅចំពោះមុខ ក្រុមកម្មករ​និយោជិត នៅរោងចក្រ​កាត់ដេរសំលៀកបំពាក់ ថប សាប់មីត ហ្គាមិន ថារាជរដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្តការបើក​ប្រាក់ខែ​​រាល់២សប្តាហ៍ម្តង សម្រាប់កម្មករនិយោជិត រោងចក្រ សហគ្រាស ក្នុងវិស័យឯកជនទាំងឡាយ ប្រសិនបើសម្តេចនឹងបន្តក្នុងតំណែង ជានាយករដ្ឋមន្ត្រី ក្នុងអណត្តិទី៦។


ការលើកឡើងនេះសម្តេចបានធ្វើឡើង ក្នុងឱកាស ជួបសួរសុខទុក្ខកម្មករ និងពិនិត្យខ្សែរសង្វាក់ផលិតកម្ម នៅរោងចក្រថប សាប់មីត ហ្គាមិន នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ។
ការប្រកាសនេះ គឺជាគោលការណ៌៍ថ្មីមួយ ដែលសម្តេចតេជោ ក៏បានប្រកាសរួចម្តងមកហើយ នៅពេលចាប់ផ្តើម​យុទ្ធនាការ​ ឃោសនា​បោះឆ្នោតថ្ងៃដំបូង កាលពីថ្ងៃទី៧ ខែកក្តដា កន្លងទៅ ដោយគោលការណ៍នេះ ក៏នឹងត្រូវអនុវត្តសម្រាប់ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ផងដែរ។


សម្តេចតេជោ ក៏បានយកឱកាសនេះ អំពាវនាវជាថ្មីដល់កម្មករនិយោជិត រួមនិង​ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធបោះឆ្នោតទាំងអស់ ចូលរួមបោះឆ្នោតនាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ដោយសម្តេចក្រើនរំលឹកដល់អ្នកទៅបោះឆ្នោតផងដែរថា សូមកុំភ្លេចយក​ឯកសារអោយបានគ្រប់គ្រាន់ ជាពិសេសអត្តសញ្ញាណប័ណ្ណ តែម្តង។
ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ដើម្បីរក្សានូវសន្តិភាព ការងារ និងប្រាក់ចំណូលកាន់តែខ្ពស់ គឺមានតែបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ទើបអាចធានាដល់កិច្ចការទាំងនេះបាន៕




អត្ថបទ : សន ពិសិដ្ឋ
រូបភាព : អេង សុគុណ លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation