ទន្លេមេគង្គលើបន្តកើនឡើងខ្ពស់ជាបន្តបន្ទាប់កៀកនឹងកម្រិតប្រកាសអាសន្ន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ដែលចេញផ្សាយដោយក្រសួងធនធានទឹកនឹងឧត្តុនិយម សម្រាប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨បង្ហាញថា កម្ពស់ទឹកទន្លេនៅគ្រប់ស្ថានីយ៍ជលសាស្ត្រធំៗទាំង ៧នៅទូទាំងប្រទេស បានកើនឡើងខ្ពស់ជាបន្តបន្ទាប់។

យោងតាមកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រទាំងនោះ សង្កេតឃើញថា កម្ពស់ទឹកទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពុងបន្តកើនឡើងខ្ពស់កើកនឹងកម្រិតប្រុងប្រយត្ន័ ដែលក្នុងនោះ តាមការព្យាករណ៏ នៅថ្ងៃទី ២១ ខែកក្តដា ខាងមុខ
ទន្លេងមេគង្គក្នុងខេត្តស្ទឹងត្រែង អាចនឹងឡើងដល់កម្ពស់ ៩,៧៦ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយត្ន័គឺ ១០,៧០ម៉ែត្រ
ទន្លេងមេគង្គក្នុងខេត្តក្រចេះ អាចនឹងឡើងដល់កម្ពស់ ១៩,៦៧ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយត្ន័គឺ ២២ម៉ែត្រ
ទន្លេងមេគង្គក្នុងខេត្តកំពង់ចាម អាចនឹងឡើងដល់កម្ពស់ ១២,៧៨ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយត្ន័គឺ ១៥,២០ម៉ែត្រ។

ជាមួយនឹងការកើនឡើងកម្ពស់ទឹកទន្លេនេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលកំពុងប្រកបរបរកសិកម្មអមសងខាងផ្លូវទឹក និងតំបន់នានា មេត្តារួសរាន់ប្រមូលកសិផល ឱ្យបានទាន់ពេលវេលា៕


អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation