កាំកុងត្រូលបន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស ឆ្លើយតបបទបញ្ជាប្រមុខរាជរដ្ឋាភិបាល
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ៍ ទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ យុទ្ធនាការត្រួតពិនិត្យតម្លៃប្រេង ឥន្ធនៈ នៅតាម បណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈនានា នៅតែបន្តធ្វើឡើងដោយ មន្ត្រីរបស់អគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានឯកភាពឲ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ១៦០រៀល/លីត្រ ពោលគឺ ៣,៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣,៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។

សម្រាប់ថ្ងៃទី១៧ នៃយុទ្ធនាការនេះ មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៧០ ស្ថានីយទូទាំងប្រទេស ដែលមានដូចខាងក្រោម៖

+ ខេត្តព្រះសីហនុ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយនឹងនាយក ដ្ឋានកិច្ចការ ការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយក នូវរថយន្តមន្ទីរ ពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ០៨ទីតាំង ក្នុងខេត្តព្រះសីហនុ ។

+ ខេត្តកណ្ដាល៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្ដាល បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយ ប្រេងបានចំនួន ២៨ទីតាំង ។
+ ខេត្តក្រចេះ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ០៧ទីតាំង ។
+ រាជធានីភ្នំពេញ៖ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ២៧ទីតាំង នៅក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ។

ចំពោះស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលបានរកឃើញមានបញ្ហាជាមួយតម្លៃប្រេង មន្ត្រីរបស់អគ្គ នាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការ កែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួល ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទូទាំងប្រទេស៕




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation