គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨នេះ កម្ពុជា មានអគារខ្ពស់ៗជាង ១ពាន់គម្រោង
| ព័ត៌មានជាតិ
SHARE

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨នេះ កម្ពុជា មានសំណង់អគារខ្ពស់ ចាប់ពីកម្ពស់ ៥ជាន់ ដល់លើសពី ៤០ជាន់ឡើងយ៉ាងតិច ១០៥៨អគារ ដែលក្នុងនោះអគារខ្ពស់ៗភាគច្រើនស្ថិតនៅរាជ ធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប កណ្តាល និងបាត់ដំបងជាដើម។

ឯកឧត្តម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនគម្រោងវិនិយោគលើអគារខ្ពស់ៗនៅកម្ពុជា បាន បង្ហាញឲ្យថា វិនិយោគិនជាតិ និងអន្តរជាតិមានទំនុកចិត្តចំពោះការបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយសារកម្ពុជា មានសុខសន្តិភាព សន្តិសុខសាធារណៈល្អ និងសេដ្ឋកិច្ចមានភាពរឹងមាំ។

ឯកឧត្តមបានបញ្ជាក់ថា វត្តមាននៃអគារខ្ពស់ៗទាំងអស់នេះ ក៏បង្ហាញពីការវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ បង្ហាញពីភាពកាន់តែស៊ីវិល័យរបស់ប្រជាជន ព្រមទាំងលើកស្ទួយកិត្យានុភាពវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជាផងដែរ។

អគារខ្ពស់ៗទាំងនេះ គឺត្រូវបានវិនិយោគិនសាងសង់ជាអគារស្នាក់នៅរួម ខុនដូ អាផាតមិន សណ្ឋាគារ និងអគារពាណិជ្ជកម្មជាដើម។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន​ Century 21 Mekong បានមានប្រសាសន៍ថា ចំនួនអគារខ្ពស់នៅរាជធានីភ្នំពេញនឹងបន្តកើនឡើងថែមទៀត ស្របពេលមានតម្រូវការខ្ពស់ពីទីផ្សា រ និងការធ្វើសមាហរណកម្មអាស៊ាន ដែលនឹងមានលំហូរវិនិយោគ និងប្រជាជនក្នុងតំបន់ ក៏ដូចជា ជនបរទេសចូលមករស់នៅ និងរកស៊ីកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ការវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ ២០១៧ មានចំនួនជាង ៦៤០០ លានដុល្លារអាមេ រិក កើនឡើង ២២,៣ភាគរយ បើធៀបនឹងកាលពីឆ្នាំ២០១៦៕

អត្ថបទ ៖ សៀម ប៊ុន​ធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation