ប្រធានសភាពាណិជ្ជកម្មកម្ពុជា បង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដល់អ្នកជំនួញធំៗអាស៊ាននៅអូស្រ្តាលី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានកម្ពុជា អញ្ជើញចូលរួម ជំនួបថ្នាក់ដឹកនាំធុរកិច្ចអាស៊ានអូស្ត្រាលី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។


នៅក្នុងកិច្ចប្រជំុដ៏មានសារសំខាន់នេះមានវត្តមានពីបណ្តាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ាន ក៏ដូចជាអ្នកជំនួញធំៗនៅតាមប្រទេសតំបន់អាស៊ាន និងអ្នកជំនួញធំៗរបស់ប្រទេសអូស្រ្តាលីផងដែរ។ ជំនូបពិភាក្សានេះគឺដើម្បី ពិភាក្សា អំពី ការ ត ភ្ជាប់ ទំនាក់ទំនង ការធ្វើ កិច្ចសហប្រតិបត្តិការ និង ពង្រឹងភាពជាដៃគូសំដៅ ជំរុញ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។

នៅក្នុងឪកាសនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជំុនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញទំនាក់ទំនងអោយកាន់តែសីុជំរៅថែមទៀតរវាងវិស័យឯកជនបណ្តាប្រទេសអាស៊ាន និងក្រុមអ្នកជំនួញៗរបស់អូស្រ្តាលី ក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសរៀងៗខ្លួន ជាពិសេសដើម្បីទំនាក់ទំនងកិច្ចសហប្រតិបត្តការវិនិយោគ។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីសុខសន្តិភាពរបស់ប្រទេសកម្ពុជា ដែលជាគ្រឹះដ៏សំខាន់អាចអោយកម្ពុជាមានកំណើនសេដ្ឋកិច្ច និងឪកាសអភិវឌ្ឍន៍។ អ្នកឧកញ៉ា គិត ម៉េង ក៏បានជំរុញអោយខាងអូស្រ្តាលីបង្កើនការវិនិយោគនៅកម្ពុជា ដោយហេតុកម្ពុជាមានសក្តានុពលច្រើន ដូចជាប្រព័ន្ធដឹកជញ្ជូន ហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ។ដើម្បីអោយកាន់តែមានភាពងាយស្រួលដល់អ្នកធ្វើដំណើរទេសចរណ៍ និង វិនិយោគអ្នកឧកញ៉ា គិត ម៉េងក៏បានលើឡើងស្នើអោយខាងអូស្រ្តាលីបង្កើនការតភ្ជាប់ តាមរយៈ ការហោះហើរត្រង់ពីកម្ពុជាមកអូស្រ្តាលី និងអូស្រ្តាលី មកកម្ពុជា ។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់អំពីសន្តានុពលរបស់កម្ពុជា ក៏បណ្តាប្រទេសអាស៊ាន អ្នកជំនួញធំៗរបស់អូស្រ្តាលី ក៏បានលើកឡើងអំពីតំលៃនៃទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលីផងដែរ ដោយខាងភាគីអូស្រ្តាលីបានបង្ហាញភាពរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកកាន់ទឹកដីអូស្រ្តាលីពីសំណាក់វិនិយោគគិន វិស័យឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ាន ដែលជាជំហ៊ានវិជ្ជមានក្នុងការបង្កើនទំនាក់ទំនងរវាងអាស៊ាន និងពិភពលោក។

សូមជំរបថា ដោយសារស្ថានភាពសន្តិភាពរបស់ប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគពីប្រមុខរាជរដ្ឋាភិបាល សេដ្ឋកិច្ច ប្រទេសកម្ពុជា ទទួលបាននូវកំណើនសេដ្ឋកិច្ច និងពិពិធកម្មជាច្រើនវិស័យ ក្នុងនោះ កម្ពុជាបានផ្តល់នូវឱកាស ជាច្រើនសម្រាប់វិនិយោនទុននាពេលបច្ចុប្បន្ននេះ និងអនាគត។ ជាក់ស្តែង កម្ពុជាទទួលបាននូវកំណើន សេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% សម្រាប់រយៈពេល ១០ឆ្នាំចុងក្រោយ(២០០៥ - ២០១៥)។


ប្រទេសកម្ពុជាស្ថិតនៅចំកណ្តាល នៃតំបន់ អាស៊ាន ដែលជាតំបន់មួយមានសក្តានុពលអំណោយ ផល ហើយកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់។ ទីតាំងភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រ នយោបាយនេះមានអំណោយផលណាស់ សម្រាប់ធ្វើឱ្យប្រសើរឡើងក្នុងការតភ្ជាប់នៅទូទាំងតំបន់ និងពិភពលោក។ ជាក់ស្តែង មានការពង្រីកយ៉ាងឆាប់រហ័សនៃមធ្យោបាយដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ផ្លូវសមុទ្រ ច្រករបៀងសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ច ពិសេស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជាទាំងមូល បានតភ្លាប់សេដ្ឋកិច្ច និងពង្រីកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសកាន់តែខ្លាំង៕

អត្ថបទ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation