តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង ស្នើសុំប្រជាពលរដ្ឋកុំបរិភោគត្រីពង ក្នុងរដូវបិតនេសាទ
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ទើគ្រប់ទីកន្លែងក្នុងខេត្តស្ទឹងត្រែង ឯកឧត្តមឡួយ សុផាត អ្នកតំរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងបានស្នើសុំប្រជាពលរដ្ឋ មេត្តាកុំបរិភោគត្រីពង ក្នុងរដូវបិតនេសាទ ព្រោះទុកឱកាសអោយពពួកត្រីគ្រប់ប្រភេទពងកូន និងបន្តពូជតទៅទៀត។


ឯកឧត្តមបានពន្យល់ថា បើយើងបរិភោគត្រីពងតែមួយក្បាល មានន័យថាយើងបរិភោគត្រីរាប់ម៉ឺន រាប់សែនក្បាល ហើយវាមិនឆ្អែត មិនឆ្ងាញ់ ដូចបរិភោគត្រីធំមួយក្បាលថែមទៀត។បើដូច្នេះ បើយើងមិនបរិភោគត្រីពង យើងនិងអាចបង្កើនពូជត្រីអោយកាន់តែសំបូរ ពេលនោះយើងមិនខ្វះត្រីហូប ហើយត្រីកាន់តែមានតម្លៃថោក អាចអោយប្រជាពលរដ្ឋមានលទ្ធភាពទិញត្រីល្អៗ ហូបបានគ្រប់គ្នា។

លោក ទុំ នីរ៉ូ នាយកខណ្ឌជលផលបានអោយថា ត្រីមានចំនួនពងនិងកូនខុសៗគ្នាទៅតាមប្រភេទត្រីនីមួយៗ តែគិតជារួមត្រីមេមួ យក្បាលមានពង ចន្លោះពីមួយសែន ទៅប្រាំសែនពង។ហើយចំនួនពងត្រីទាំងនេះ វាអាចពងចេញបានជាជាត្រី រស់រានមានជីវិត ចំនួយតិចបំផុតគឺប្រហែ១០%ប៉ុណ្ណោះ ពីព្រោះពងត្រីទាំងនោះអាចបាត់បង់ទៅវិញដូចជា ពពួកសត្វផ្សេងៗទៀតស៊ីជាអាហារ និងញាស់ចេញជាកូនត្រី ក៏ត្រូវពពួកត្រីគ្នាវា និងសត្វផ្សេងទៀតស៊ីជាអាហារបន្តទៀត។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation