ទឹកព្រែកកំពង់បាយ ឡើងចាល់យ៉ាងគំហុក ធ្វើឲ្យរដ្ឋបាលខេត្តកំពតប្រកាសឲ្យប្រុងប្រយត្ន័
| ព័ត៌មានជាតិ
SHARE


(កំពត)៖ នារសៀលនេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៃរដ្ឋបាលខេត្តកំពតបានជូនដំណឹងឲ្យគ្រប់ភាគីពាក់ពន្ធ័និងប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ អំពីស្ថានភាពទឹកព្រែកកំពង់បាយ ដែលឡើងចាល់ខ្លាំងយ៉ាងគំហុក។


គយរកត់សម្គាល់ថា បរិមាណទឹកដែលហូរបុកធ្លាក់ពីតំបន់ខាងលើ នៃទំនប់វារីអគ្គិសនីកំចាយ, ទំនប់ស្ទឹងកែវ និងតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនទៀត បានធ្វើឱ្យទឹកព្រែកកំពង់បាយ ក្នុងខេត្តកំពត ហក់ឡើងយ៉ាងឆាប់រហ័ស ។


ក្រសួងធនធានទឹកនិងឧត្តុនិយម​បានបញ្ជាក់ថា គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបមួយចំនួនក្នុងឃុំម៉ាក់ប្រាំង និងឃុំកំពង់ក្រែង ស្រុកទឹកឈូ ហើយ​ ប៉ុន្តែក្នុងក្រុងកំពតទឹកមិនទាន់ឡើងលិចច្រាំងដូចឆ្នាំមុនៗនៅឡើយទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation