សម្តេចតេជោ រំលឹកឲ្យពលរដ្ឋថែរក្សាអត្តសញ្ញាណបណ្ណឲ្យបានល្អដើម្បីត្រៀមប្រើក្នុងថ្ងៃបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោហ៊ុន​ សែនបានសរសេរលើផេកហ្វេសបុកនៅល្ងាចនេះថា នៅសល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិនឹងមកដល់។ ជាមួយនឹងការបញ្ជាក់បែបនេះ សម្តេចតេជោ បានក្រើនរំលឹកជាសំនួរថា តើបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនយុវតីបានត្រៀមខ្លួនទៅបោះឆ្នោតហើយឬនៅ?សូមរក្សាប័ណ្ណបោះឆ្នោតអោយបានល្អ កុំអោយបាត់បង់ឲ្យសោះ។


សម្តេចតេជោក៏បានអំពាវនាវក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា << ថ្ងៃបោះឆ្នោតទី ២៩ កក្ដដា ខាងមុខនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់បំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល ដូច្នេះសូមអញ្ជើញបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា! គណបក្សប្រជាជនកម្ពុជាយើងមានសាមគ្គីភាពល្អរឹងមាំនិងឈ្នះជានិច្ច!។ បើគណបក្សប្រជាជនយើងឈ្នះ គឺកម្ពុជាឈ្នះទាំងអស់គ្នា!

សូមបងប្អូនទៅបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០អោយបានគ្រប់ៗគ្នាកុំខាន!>>។ សូមជំរាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation