ក្រុមហ៊ុន Boeing ព្យាករណ៍ថាពិភពលោកត្រូវការផលិតយន្តហោះពាណិជ្ជកម្ម ៤ម៉ឺន៣ពាន់គ្រឿងសម្រាប់រយៈពេល ២៥ឆ្នាំទៅមុខ
| ព័ត៌មានអន្តរជាតិ
SHARE



សារពត៌មាន Bloomberg បានរាយការណ៍ថា ៖ លោក Dennis Muilenberg នាយកប្រតិបិត្តក្រុមហ៊ុន Boeing សហរដ្ឋអាមេរិកបានថ្លែង នៅក្នុងសន្និសិទ សារពត៌មាននាឱកាស សម្ពោធពិព័រអាកាសចរ នៅ Farnborough ngay កាលពីថ្ងៃទី ១៦ កក្តដា កន្លងមក ។


នៅក្នុងរយៈ២០ឆ្នំា ពិភពលោកយើងត្រូវការផលិតយន្តហោះពាណិជ្ជកម្ម អោយបាន ៤ម៉ឺន៣ពាន់គ្រឿងដើម្បីឆ្លើយតបទៅនឹងតម្រូវការធើ្វតំណើរតាមផ្លូវអាកាសកាន់តែកើនឡើង របស់មនុស្សលើពិភពលោក ។


នាយកប្រតិ្តបិត្តក្រុមហ៊ុន Boeing រូបនេះបានថ្លែងបន្តទៀតថា យើងខ្ញុំបាននឹងកំពុងបន្ត ពិនិត្យមើលតម្រូវការនេះបន្ថែមទៀត ហើយយើងខ្ញុំគិតថា តួលេខ ៤ម៉ឺន៣ពាន់គ្រឿងគឺច្រើនជាងតួរលេខដែលយើងខ្ញុំបានព្យាករណ៍តាំងពីឆ្នំា ទៅមិញ ។


ក្រុមហ៊ុនផលិតយយន្តហោះ របស់សហរដ្ឋអាមេរិក ដ៏ធំជាងគេលើពិភពលោក កំពុងដាក់តាំងយន្តហោះថី្មៗរបស់ខ្លួនក្នុងពិព័រ ដែលប្រព្រឹត្តិណ៍ទៅនៅភាគនិរតីនៃក្រុងឡុងដុង ។


កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតយន្តហោះ Airbus ដែលជាគូរប្រកួតដ៏ធំរបស់ក្រុមហ៊ុន Boeing នៅទី្វបអឺរ៉ុប ក៏បានព្យាករណ៍នូវចំនួនដូចគ្នា ទៅនឹងក្រុមហ៊ុន Boeingសហរដ្ឋអាមេរិកដែល។


នៅក្នុងការវាយតំលៃស្ថានភាពទីផ្សារជាទូទៅ ក្រុមហ៊ុន Airbusបានព្យាករណ៍ថា ចំនួនព្យាករណ៍ខាងលើនេះ ត្រូវចំណាយទឹកប្រាក់រហូតដល់ទៅ ៥,៨ពាន់ពាន់លានដុល្លាសហរដ្ឋអាមេរិក។


ពិព័រអាកាសចរអន្តរជាតិនៅ Farnborough ngay នៃប្រទេសអង់គ្លេស ត្រូវពិភពដែលជាអ្នកធើ្វជំនួញខាងដឹកជញ្ជូនផ្លូវអាកាសចាត់ទុកថាជាពិព័រពាណិជ្ជកម្មដ៏សំខាន់បំផុតសម្រាប់កិច្ចការជំនួញរបស់ពួកគេ ។


សូមជម្រាបថា ពិព័រនេះ បើកទ្វារជូនសារធារណៈជនទស្សនា ដោយសេរី ចាប់ពីថ្ងៃទី ១៦ ខែកក្តដា រហូតដល់ថ្ងៃ ២២ខែកក្តដាឆ្នាំ ២០១៨នេះ ៕



អត្ថបទ ៖ គល់ គន្ធា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation