Update News: ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចផ្ទះប្រជាពលរដ្ឋជិត១០០គ្រួសារនៅតំបន់ព្រំដែនកម្ពុជា-ថៃ
| ព័ត៌មានជាតិ
SHARE

(ខេត្តកោះកុង)÷ ធ្លាក់ភ្លៀងខ្លាំងនៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៨ នេះ បានធ្វើឱ្យមានការទឹកលិចលង់បង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងតំបន់ព្រំដែនកម្ពុជាថៃ ត្រង់ចំណុចប៉ុស្តិ៍គីរីវង្ស ស្ថិតក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្តាលអោយលិចលង់ផ្ទះប្រជាពលរដ្ឋជិត១០០គ្រួសារ។

ឆ្លើយតបនឹងការជន់លិចដែលបង្ករការលំបាករបស់ប្រជាពលរដ្ឋនេះ អាជ្ញាធរក្នុងតំបន់នោះបានចុះទៅសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ និងដើម្បីស្វែងយល់ពីស្ថានភាពទូទៅរបស់ពលរដ្ឋរងគ្រោះ។

ឯ.ឧ កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង សហការជាមួយក្រុមការងារស្រុកមណ្ឌលសីមា លោក ហាក់ ឡេង អភិបាលស្រុក លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការប្រចាំច្រកចាំយាម បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា មកជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែល កំពុងជួបបញ្ហារងគ្រោះ ដោយជំនន់ទឹកភ្លៀង បានយ៉ាងទាន់ពេលវេលា៕



អត្ថបទ ៖ តាំង ស៊ុននី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation